ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់លួចសត្វគោរបស់ប្រជាពលរដ្ឋលក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

​ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ជក់ ទឹម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ទំនប់​តា​អែន ស្ថិតនៅ​ភូមិ តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​លក់​សត្វ​គោ​មេ​របស់​ប្រជាពលរដ្ឋ​ ។ ​

លោក​វរសេនីយ៍ទោ​ ជា វាសនា អធិការរង​ស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គោ​មាន​ឈ្មោះ វន វុ​ធ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​បាត់​សត្វ​គោ កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០១៩ វេលា​ម៉ោង​០៣​រសៀល នៅ​ចំណុច​ក្រុមហ៊ុន​ខាងកើត​ភូមិ គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ។

ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ ក៏​ចាប់​ឃាត់ខ្លួន​​ នៅវេលា​ម៉ោង​១៧​និង​១៦​នាទី ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ។ ​

​បច្ចុប្បន្ន ស្ត្រី​សង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​កំពុង​សួរនាំ​ និង​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​ ៕ ប៉ែន នួន


ចែករំលែក៖