ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានអនុវត្តដីកាបញ្ជាឲ្យបង្ខំ និងឃុំខ្លួន លេខ០១៧ អ.យ /១៩ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ របស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ១ នាក់ នៅចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតាមដីការរបស់សាលាដំបូងខេត្តនោះ មានឈ្មោះ ឯម វណ្ណារិទ្ធ ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលពាក់ព័ន្ធករណី មិនទាន់បានបង់ប្រាក់ពិន័យ តាមអំណាចតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្ន បានបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ៕ ប៉ែន នួន