ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ចោលកូន និងប្ដី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្តី្រម្នាក់បាត់បងជីវិតដោយសារគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង៤រសៀកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំការដំឡូងមី ខាងលិចភូមិគោកព្រេច ចម្ងាយ១.០០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ស្ត្រីរងគ្រោះ ឈ្មោះរ៉ាត់ មុំ ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុផ្ទៃមេឃមានធ្លាក់ភ្លៀងស្រិចៗ លាយឡំជាមួយនិងផ្គររន្ទះយ៉ាងខ្លាំង ស្របពេលនោះជនរងគ្រោះ និងប្តីកំពុងតែជំរះស្មៅដំឡូងមី ដែលគាត់បានប្រវ៉ាស់ដៃគ្នា(ចូលដៃគ្នាថ្ងៃនេះជំរះស្មៅចម្ការ ស្អែកគេនឹងមកជួយជំរះស្មៅឲ្យវិញ)ស្របពេលកំពុងតែជំរះស្មៅក្នុងចម្ការ ជាមួយអ្នកចម្ការនៅភូមិជាមួយគ្នា ក៏ស្រាប់តែរន្ទះបានបាញ់ស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងចម្ការ សពជនជនរគ្រោះត្រូវបានដឹកយកមកផ្ទះ។

ប្រភពដដែលបានបញ្ជាក់ថា៖ជនរងគ្រោះ មាន ឆេះអាវ ខ្លួនជនរងគ្រោះក៏មានខ្មៅជាំ នេះបើតាមការពិនិត្យ ដែលមានលោកមេភូមិ និង គ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមផងដែរ ។ដូចនេះជនរងគ្រោះ គឺពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ក្រោយពីពិនត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ នីម វណ្ណា


ចែករំលែក៖