ព័ត៌មានទាន់ហេតុការណ៍៖

សៀមរាប ក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Cellcard Super Data Race លើកទី២

ចែករំលែក៖

កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។

ក្រុមការងារCellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរៀបចំកម្មវិធីប្រកួត ក៏ដូចជាជួយរៀបចំដំណើរការចុះឈ្មោះការប្រកួតនេះផងដែរ។

នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយរវាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ បេក្ខជនរាប់រយនាក់ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតនៅចុងសប្តាហ៍នេះ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ (App)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា៖ «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។

កម្មវិធី Super Data Race ធ្វើឱ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍និងមាតិកាអនឡាញដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ។ នេះបានរួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើនបទពិសោធន៍ដល់អ្នកចួលរួមក្នុងពិភពឌីជីថលក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឱ្យពួកគេស្វែងយល់ថា ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន Cellcard។

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award 3ឆ្នាំជាប់គ្នា បានប្តេជ្ញាក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថានឹងមាននៅលើ Cellcard នៅពេលអនាគត។

ការចុះឈ្មោះសម្រាប់កម្មវិធី Super Data Race នៅខេត្តសៀមរាប នឹងបន្តបើកការចុះឈ្មោះជាសាធារណៈសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីលើទូរស័ព្ទដៃ ចុះឈ្មោះលើកម្មវិធី ហើយចួលរួមការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប ដើម្បីទទួលបានកាបូប និងចូលរួមការប្រកួត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play៕


ចែករំលែក៖