ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុនCellcard ធ្វើការប្រកាសអ្នកឈ្នះពានរង្វាន់ក្នុងការប្រកួតហ្គេម Rules of Survival

ចែករំលែក៖

ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ក្រុមចុងក្រោយចំនួន 4 នឹងត្រូវប្រកួតគ្នាជាសាធារណៈដើម្បីទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន100លានរៀល (ឬ 25,000ដុល្លារ)។

គួររំលឹកផងដែរថា ការប្រកួតហ្គេម ROS KH Cup ក្នុងរដូវកាលទី1 បានរៀបចំការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីខែមីនានៅកោះពេជ្រ ហើយវាជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ការប្រកូតនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុនCellcard ក្រោមចក្ខុវិស័យរួមមួយគឺដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនCellcard បានមានប្រសាសន៍ថា៖«ពួកយើងចាត់ទុកការលេងហ្គេម និងល្បែងកម្សាន្តលើប្រព័ន្ធឌីជីថលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ផ្សេងទៀតនៃវិស័យឌីជីថលនាពេលអនាគត ហើយពួកយើងប្តេជ្ញាចិត្តក្នុងការគាំទ្រលើការចាប់ផ្តើមការបង្កើត និងភាពរីកចម្រើន នៃវិស័យកីឡាអេឡិចត្រូនិច និងការកម្សាន្តលើវិស័យឌីជីថលក្នុងប្រទេសកម្ពុជា ដែលជាជំហានក្នុងការបណ្ដុះបណ្ដាល និងរៀបចំសម្រាប់សហគមន៍ ជាពិសេសយុវជនក្នុងការត្រៀមខ្លួននៅក្នុងយុគសម័យឌីជីថលដ៏រីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ»។

ROS គឺជាហ្គេម battle royaleដែលពេញនិយម និងមានចំនួនអ្នកបានដោនឡូតច្រើនបំផុតក្នុងពិភពលោក រហូតដល់ 200លានដងទូទាំងពិភពលោក ហើយក្នុងនោះមានអ្នកលេងជារៀងរាល់ថ្ងៃចំនួន 1.1 លាននាក់ក្នុងប្រទេសកម្ពុជា និងអ្នកលេងថ្មីជាបន្តបន្ទាប់ទៀត ចំនួន 500,000 នាក់ក្នុងមួយខែៗ។ហ្គេមROSបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមហ្គេមផ្សេងៗទៀត នៅកម្ពុជា នេះបើយោងតាមគេហទំព័រ appfigures.com ។

ក្រុមហ៊ុនCellcardក៏បានជួយជម្រុញក្រុមជ័យលាភីពីការប្រកួតហ្គេម Mobile Legends:Bang Bang របស់កម្ពុជា ឲ្យទៅចូលរួមប្រកួតក្នុងកីឡា SEA Games ក្នុងឆ្នាំ 2019នេះផងដែរ។ កីឡា Mobile Legends Bang Bang នេះទៀតសោត ជាកីឡាដំបូងគេដែលបានទទួលស្គាល់ជាកីឡាអេឡិចត្រូនិច ហើយរាប់បញ្ចូលនៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ2019 ដែលមានប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.rulesofsurvivalgame.com/khcuphttps://www.facebook.com/RulesofSurvivalCambodiaOfficial/posts/

និងតាមដានFacebook របស់ក្រុមហ៊ុនCellcard តាមរយៈ https://www.facebook.com/CellcardFanPageសម្រាប់ព័ត៌មានរបស់ការប្រកួតស្វែងរកជើងឯក KH ROS Cup ជាលើកដំបូងនេះ!


ចែករំលែក៖