ព័ត៌មានទាន់ហេតុការណ៍៖

ចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកកឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការឃោនាព័ត៌មាន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)បញ្ជាក់ថា: កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់ បែនស្មុគស្មាញ គឺជាការឆ្លងកាត់អន្តរកាល ជាប្រវត្តិសាស្ត្រដែ លកម្ពុជាសម្រេចបាន សមិទ្ធផលធំៗជាបុព្វបទបន្តភ្ជាប់ ដោយនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាស្តាបនិក និងជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ ក្នុងលក្ខខណ្ឌអំណោយផល និងជោគជ័យធំៗក្នុងប្រវត្តិសាស្ត្រ តភ្ជាប់មកដល់បច្ចុប្បន្ន ។

ការលើកឡើងដូច្នេះរបស់ លោកឧត្តមសេនីយ៍ឯក ខឹម សន ក្នុងបឋកថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័ យពូជសា សន៍ ប៉ុល ពត និងផ្សព្វផ្សាយ ការងារអប់រំចិត្តសា ស្ត្រឆមាសទី ២ឆ្នាំ ២០១៩ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែ ជេស្ឋឆ្នាំកុរ ឯក ស័ក ព. ស ២៥៦៣ ត្រូវ និងថ្ងៃទី ១៣ ខែ មិថុនាឆ្នាំ ២០១៩ នៅសាលានាយទាហានសកម្ម ស្ថិតក្នុងភូមិសាស្ត្ត្រភូមិពោធិ៍ ឃំុដំណាក់រាំង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហា នសកម្ម បានឲ្យដឹងថា សាលាទាហានសកម្មជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់(ខ.ភ.ម) ឈ្មោះសាលានេះបង្កើតឡើងតាំងពីសម័យអាណាព្យាបាលបារាំ នាពាក់កណ្តាលទសវត្សទី ៤០ ។ ប៉ុន្តែត្រូវរលាយទាំងស្រុងក្រោមរបបប្រល័យពូជ សាស ន៍ នាពាក់កណ្តាលទសវត្សទី៧០ និងណើរការឡើងវិញ ក្រោ យថ្ងៃរំដោះ៧ មករា ឆ្នាំ ១៩៧៩ និងបានប្តូរឈ្មោះ ជាប ន្តបន្ទាប់ដូចជាមានឈ្មោះ សាលាបណ្តាស័ក្តិ សាលាទ័ពជើងគោក សាលាទ័ពជើងគោកចម្រុះ សាលានាយទាហានហើយនៅឆ្នាំ ២០០៣ ប្តូរមកឈ្មោះ សាលានាយទានសកម្ម មាន កម្រិតសិក្សាស្មើ និងគ្រឹះស្ថានឧត្តមសិក្សា ស្តិតក្រោមការណែនាំ របស់ក្រសួងការពារជាតិ និងក្រោមការដឹកនាំផ្ទាល់ របស់ទីចាត់កាហ្វឹកហ្វឺន អគ្គបញ្ជាការ (ខ.ភ.ម) ។

មកដល់បច្ចុប្បន្ន សាលាបណ្តុះបណ្តាលបាន និងកំពុងបន្ត ជំនាន់ទី២០ -២១-២២-២៣ជាបន្តបន្ទាប់ទៀត ។

ឧត្តមសេនីយ៍ឯក លើកឡើងពីសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជា ពំុធ្លាប់បានទទួលក្នុងរយះពេលជាង ៥០០រយឆ្នាំ នៃប្រវត្តិសា ស្ត្រកម្ពុជា ។ សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្ត្រខាងលើតភ្ជា ប់ទៅជាប្រវត្តិសាស្ត្រ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ដោយ មានការជួយ ឧបត្ថម្ភ គាំទ្រពីកងទ័ពប្រជាជនវៀតណាម និងដំណាក់កាលតស៊ូ រ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯង ក្រោយការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម នាខែ កញ្ញា ឆ្នាំ ១៩៨៩ ការវិវត្តន៍សភាពការនយោ បាយ ជាបន្តបន្ទាប់ដល់ឆ្នាំ ១៩៩៣ និងសភាពការណ៍ ព្រឹត្តិការ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិសេសការបើកឡើង នូវទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីការទប់ ស្កាត់ និងវាយឲ្យបរាជ័យ ចលនាបដិវត្តពណ៌នៅកម្ពុជា ។ ការចាប់ខ្លួនមេ ខ្លោង និងបក្ខ ពួកប្រឆាំង ឃុបឃិត ជាមួយបរទេស ប្រព្រឹត្តអំពើរក្ប់ជាតិ ។ ក្នុងនោះ ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីកំណើនសេដ្ឋ កិច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង ក៏ដូចជាមធ្យោ បាយ យានយន្ត សម្ភារ បរិក្ខា មានការកើនឡើង មិនដូចការបរិហាររិះគន់ ពីពួកអគតិមួយចំនួន ដែលបំផ្លើសពីសភាពការ ពិត ក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។

ចំពោះបព្ហាគ្រោះ ថ្នាក់ចរាចរណ៍ គ្រឿងញៀន ដែលកំពុងយា យីអាយុ ជីវិត ប្រជាពលរដ្ឋ បំផ្លាញធនធាន គ្រួសារសង្គមជាតិ ។ ដូច្នេះដើម្បីកាត់បន្ថយ នូវគ្រោះមហន្តរាយ ដែលផ្តើមចេញពីយើងម្នាក់ ៗ ត្រូវគោរពច្បាប់ អប់រំបងប្អូនកូនចៅ អំពីបព្ហាាចរា ចរផ្លូវគោក និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ” ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរ”ជាដើម ។ ល ។ ៕ សុខដុម


ចែករំលែក៖