ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេសហុងគ្រីដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសហុងគ្រី៖ នៅម៉ោងប្រមាណជា ១:៥០នាទីរសៀល ថ្ងៃទី ១៣ មិថុនា (ម៉ោងនៅហុងគ្រី) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសហុងគ្រីប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះ និងអញ្ជើញទៅចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថាន។

វត្តមាននៃការអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺមានការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដោយកងកិត្តិយសនៃប្រទេសហុងគ្រីនៅជាប់នឹងជណ្តើរជើងយន្តហោះ និងពីសំណាក់មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃប្រទេសហុងគ្រី ព្រមទាំងពីសំណាក់មន្រ្តីនៃអគ្គរាជទូតកម្ពុជា ជាច្រើនរូបផងដែរ៕


ចែករំលែក៖