ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ខែមិថុនា ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចដាក់ចេញវិធានការសំខាន់ៗ ។

ក្នុងកិច្ចប្រជុំខាងលើនេះ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញវិធានការសំខាន់ៗ ពាក់ព័ន្ធនឹង៖

១-ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ។

២-ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដក្នុងមូលដ្ឋាន ។

៣-ការពង្រឹងបន្ថែមតួនាទី ភារកិច្ចមន្រ្ដីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ ។

៤-ការងារផ្សេងៗ៖ លទ្ធផលប្រជុំណែនាំលើកិច្ចការការិយាល័យចំណុះជំនាញ កន្លងមក ៕ស តារា


ចែករំលែក៖