ភ្នំពេញ៖ សពនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតទឹក តាមបណ្តោយមាត់ទន្លេសាប ខាងត្បូងស្ពានបាឡេប្រហែល ៣០០ ម៉ែត្រ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត២ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយម៉ាត់ទន្លេសាបត្រើយខាងកើត ភូមិដើមរគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សពនារីអណ្តែតទឹកនៅទាន់ ស្គាល់អត្តសញ្ញាណទេ ស្លៀកខោជើងខោហ្គេន ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ផ្កាប់មុខអណ្តែតទឹក តាមមាត់ទន្លេសាបត្រើយប៉ែកខាងកើត។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សពនារីអណ្តែតទឹក ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេទីតាំង ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច មកស្រង់ឡើងគោកដើម្បីពិនិត្យ។
បច្ចុប្បន្នសពនារី ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ នៅវត្តថ្មីក្នុងខណ្ឌជ្រោចង្វា ដើម្បីពិនិត្យ និងរង់ចាំស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ