ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះពិនិត្យសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ មួយកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ គណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បានធ្វេីការចុះពិនិត្យសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ ដាវ កាំបិតគ្រប់ប្រភេទមួយកន្លែង សង្ស័យអត់ច្បាប់ រកឃើញដាវចម្រុះ គ្រប់ម៉ូត គ្រប់ប្រភេទ និងហៅនាំមនុស្ស ទាំងអស់បម្រើការងារក្នុងសិប្បកម្ម ដកហូតទាំងដាវ ចម្រុះរាប់រយដើម រក្សាទុកជាបណ្តោះអាសន្ន ។

ក្នុងប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសិប្បកម្ម ផលិតដាវ មួយកន្លែងក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា គាត់ក៏មិនដឹងថា ទីតាំងខាងលើ បើកកន្លែងផលិតដាវ កាំបិត សុទ្ធសឹងចាត់ទុកជាអាវុធ មួយប្រភេទ បែបនេះដែរ ក្រោយពីបែកធ្លាយ ក្រុមបងតូចបងធំ ដែលកម្លាំងប៉ុស្តិ៍របស់លោក បង្ក្រាបបានកន្លងមក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ ទីតាំងខាងលើ ផលិតដាវសម្រាប់លក់ ទើបកម្លាំងប៉ុស្តិ៍ ចុះទៅស៊ើបអង្កេត ស្រាវជ្រាវ ដឹងថាពិតជាផិត សម្ភារៈអស់ទាំងនេះ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់នោះទេ រាយការណ៍ទៅ ផ្នែកជំនាញ អាជ្ញាធរខណ្ឌ ទើបនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែង រកឃើញដាវ គ្រប់ប្រភេទ រាប់រយដើម ។

តាមសម្តី អ្នកបម្រើការងារ នៅសិប្បកម្មផលិត មិនបាននិយាយរឿងច្បាប់ផលិតឡើយ គ្រាន់តែឲ្យដឹងថា ដាវ កាំបិត ទាំងនេះផលិតបានហើយនាំចេញទៅលក់នៅក្រៅប្រទេស ។

តែបើតាមអាជ្ញាធរ បានឲ្យដឹងថា ទីតាំងសិប្បកម្មផលិតដាវ កាំបិតខាងលើ គ្មានច្បាប់ អាជ្ញាធរ មិនបានដឹងឡើយ ។ ក្នុងប្រតិបត្តិការខាងលើ ដកហូត និងរឹបអូសដាវ កាំបិត បានរាប់រយដើម យកទៅរក្សាទុក ជាបណ្តោះអាសន្ន និងហាំខ្លួន មនុស្សទាំងអស់ក្នុងរោងសិប្បកម្មទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ៕សុខាសែនជ័យ​


ចែករំលែក៖