ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ មិថុនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan វិលត្រឡប់មកកាន់មាតុភូមិវិញ តាមយន្តហោះពិសេស បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីដែលបានប្រព្រឹត្តិទៅកាលពីម្សិលមិញនេះរួចមក។យន្តហោះសម្តេចតេជោមកដល់ប្រទេសកម្ពុជានៅម៉ោងប្រមាណ ១៦:៥៥នាទីល្ងាច។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕