ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចលុយ របស់ក្រុមហ៊ុនអស់ជាង២០,០០០ដុល្លារ នៅចំណុចក្រុមហ៊ុនលក់ថ្នាំពេទ្យមេដហ្វាម ផ្ទះលេខ៦០ ផ្លុវលេខ១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆេង ឌៀប អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដូញពេញមេដហ្វាម ស្លាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ កាំ សពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដូញពេញមេដហ្វាម ក្នុងនោះសម្ភារបាត់បង់ លុយចំនួន២៣,៥០៣ដុល្លារ ។
ជនសង្ស័យបានបម្រើការនៅក្រុមហ៊ុននេះ ផ្នែកលក់ថ្នាំពេទ្យ តាំងពីឆ្នាំ២០១៦ និងបានប្រមូលលុយពីអតិថិជន ដើម្បីទូទាត់ឲ្យក្រុមហ៊ុន សរុបចំនួន២៣,៥០៣.៣៤ដុល្លារ តែជនសង្ស័យមិនបាន យកមកទូទាត់ឲ្យក្រុមហ៊ុននោះទេ ។
ទើបនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនជនរងគ្រោះ បាននាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងចោទប្រកាន់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមមនីតិវិធី ៕ ជ្រោយពេជ្រ