ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបណ្តាលឲ្យស្លាប់ និងរបួស​៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបុកប៉ះគ្នា កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ០៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៨១~១៨២ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ រវាងម៉ូតូ០១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ កំពត ១L ៥២០៦ ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានរេចង្កូតទៅឆ្វេងដៃទៅបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា គ្មានស្លាកលេខពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យ÷

១. អ្នកបើកបរ ម៉ូតូហុងដា ស្លាកលេខ ១L ៥២០៦ ឈ្មោះ គឹម សារិន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

២.ឈ្មោះ គង់ ក្លូត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកបើកបរម៉ូតូហុងដាគ្មានស្លាកលេខ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

៣. ឈ្មោះចាន់ សុភ័ក្រ្ត ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នករួមដំណើរពីក្រោយម៉ូតូម៉ាកហុងដា គ្មានស្លាកលេខ ស្លាប់នៅនឹងកន្លែង ។

បច្ចុប្បន្នវត្ថុតាង ត្រូវបាន នគរបាល ស្រុកព្រៃនប់ យកទៅរក្សាទុកដើម្បីដោះស្រាយបន្តនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖