ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានហើយ រត់មិនរួច នគរបាលឃាត់ជាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ ខណៈជិះម៉ូតូឌុបកូនទៅផ្សារបានសម្រេច ហើយស្រាប់ដួលម៉ូតូត្រូវនគរបាលឃាត់ជាប់ ។

ហេតុការណ៍នៅថ្ងៃទី ១៦ មីថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី ចំណុចមុខផ្សារត្រពាំងថ្លឹង ផ្លូវ វេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ស្រេង សុខលីន ភេទស្រីអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូជាមួយកូនស្រី ជាអ្នកឌុប ។ រីឯ ជនសង្ស័យមានចំនួន២នាក់ ៖ ទី១មានឈ្មោះ សូត ផានិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ ជួល ភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ .ទី២ឈ្មោះ យាន់ ឈាង ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ ជួល ភូមិត្រពាំងល្វា សង្កាត់កាកាទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង២នាក់ មានសារធាតុញៀនក្នុងខ្លួន ។ ម៉ូូតូធ្វើសកម្មភាព ម៉ាក ស៊ុយស៊ីគីនិច ពណ៍ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1GX-2393 ។

នៅក្នុងការកាបូបដៃ ពណ៌លឿងចំនួន១ មានលុយ១៤០ដុល្លារ និងទូរស័ព្ទដៃ ១គ្រឿងម៉ាក អាយហ្វូន 6Plus ជារបស់ជនរងគ្រោះ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូឌុបកូនចេញពីផ្ទះបំណងទៅផ្សាររកទិញម្ហូប ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរហើយ ធ្វើសកម្មភាពឆក់ការបូបបានសម្រេចហើយភ្លាមនោះ ក៏ដួលម៉ូតូស្របពេលកម្លាំងនគរបាលកំពុងល្បាតមកទាន់ឃាត់បានភ្លាមៗតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលាការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖