ព័ត៌មានទាន់ហេតុការណ៍៖

ពាក់ មី បកស្រាយរឿងឌឺដងឲ្យឧកញ៉ាកាប់ឈើ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគណនីយហ្វេសប៊ុកតារាកំប្លែងនាយពាក់មី បានបញ្ចេញសារមួយដ៏ចាប់អារម្មណ៍គឺ គេកាប់ព្រៃធ្វើឧកញ៉ាអស់… ។ សារនេះ បានបញ្ចេញក្រោយពីលោកបានចូលរួមសកម្មភាពដាំដើមឈើមួយនៅខេត្តព្រៃវែង ។

តារាកំប្លែងនាយពែកមី បានធ្វើឲ្យគេភ្ញាក់ព្រឺត ព្រោះតែសារខ្លីមានន័យជ្រៅគួរត្រិះរិះពិចារណា ។ តារារូបនេះលើកឡើងនៅលើគណនីយហ្វេសប៊ុកលោកថា គេកាប់ព្រៃធ្វើឧកញ៉ាអស់ហើយ យើងទើបនឹងចាប់ផ្តើមដាំដឹងកាលណាបានកាប់ មើលទៅជាតិហ្នឹងគ្មានវាសនាបានបំផ្លាញព្រៃឈើនឹងគេទេមើលទៅ! ។

សារនេះ បានចាក់ចំបេះដូងមហាជន និងទទួលបានការកោតសរសើរចំពោះចិត្តក្លាហានក្នុងការលើកឡើងពីរឿងនេះ ។ ទោះជាយ៉ាងណា​ តារារូបនេះបានបកស្រាយបញ្ចៀសការយល់ខុសចំពោះសំណេរនៅលើគណនីយរបស់លោកថា អ្វីដែលលោកនិយាយគឺលោកចង់ទាញបេះដូងបងប្អូន​ ឲ្យស្តាយ​ ឲ្យអាណិត​ ឲ្យស្រលាញ់ព្រៃឈើទាំងអស់គ្នា​ ហើយយើងរួមគ្នាជាមួយរាជរដ្ឋាភិបាល​ ក្នុងការការពារ អភិរក្ស​ នឹងដាំដេដើមឈើឡើងវិញឲ្យបានច្រើន ។

លោកថាវាគឺជាការផ្តើមចេញពីបេះដូងប្រជាជន ទាំងអស់គ្នា ។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី១៦ខែមិថុនាកន្លងទៅនេះ មានសិល្បករ និងថ្នាក់ដឹកនាំខេត្តព្រៃវែងជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីដាំដើមឈើប្រមាណ២៥០០ដើមក្រោមប្រធានបទព្យាបាលដំបៅផែនដី៕ វឌ្ឍនា


ចែករំលែក៖