ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ខ្យល់គរដេកស្លាប់កើយលើភ្លៅប្រពន្ធយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្អូញត្អែ​រប្រាប់ប្រពន្ធថា មិនស្រួលខ្លួន សូមសម្រាកមួយភ្លេត ស្រាប់តែខ្យល់​ គរដេកស្លាប់កើយលើភ្លៅប្រពន្ធ​ បង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្មាំ២០១៩ ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ(ស្លាប់) ឈ្មោះ មានហៃ កូមីល៍ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរងរបរ រត់តាក់សុី នៅប្រទេសអាល្លឺម៉ង់ ។ ចំណែកប្រពន្ធមានឈ្មោះ វ៉ា ផល្លា ភេទស្រី អាយុ៤៥ ឆ្នាំមុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅមួយគ្នា​​ ក្នុងបូរី​ជាលី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថារូបគាត់ និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយ ប្តីរបស់គាត់ក៏មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃរយៈពេល២ឆ្នាំផងដែរ ។

ប្រភពដដែរបានបន្តទៀតថា មុនកើតហេតុរូបគាត់និងប្តី បាននាំគ្នាជិះម៉ូតូកង់បីមួយគ្រឿងចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយ នៅក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់ជាប្រពន្ធបានបបួលប្តីចូលលេងប្អូនដែលលក់នៅក្នុងភោជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិន រួចបានបន្តទៅលេផ្ទះម្តាយវិញ លុះចូលដល់ទៅខាងក្នុង ប្អូនគាត់បានឲ្យនៅញាំអីលេងសិន តែប្តីរបស់គាត់បានប្រាប់ថា មានភ្លេងរំខានលឺៗណាស់ គាត់មិនចេះនៅទេ ។

បន្ទាប់ពីរប្តីរបស់បានប្រាប់ដូច្នោះ រូបគាត់ និងប្តីបានប្រាប់ប្អួនថា ទៅលេងផ្ទះម្តាយហើយ ព្រោះប្តីរបស់គាត់មិននៅទេ ហើយក៏បាននាំគ្នាដើរចេញមកក្រៅ បានប្រមាណជា៣០ម៉ែត្រ ប្តីរបស់គាត់បានប្រាប់ថា គាត់មិនស្រួលខ្លួន សូមសម្រាកបន្តិចសិនហើយរូបគាត់ជាប្រពន្ធបានឲ្យប្តីដេកកើយលើភ្លៅមួយសន្ធុះក្រោយមក គាត់បានដាស់ប្តីគាត់ឲ្យងើប ស្រាប់តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចរូបគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលឲ្យចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់នងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័យរួច សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយជំងឺខ្យល់គរពិតប្រាកដមែន រួចបានដឹកសពយកទៅតម្កល់ទុក និងក្លាស្សេនៅមន្ទីរពេទ្យរុស្សី ទុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖