ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាល ទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។
ជនសង្ស័យ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក្តិ២ បម្រើការនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់បានកាលពីថ្ងៃទី១៦ ខែមិថុនា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕ សសម