ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងល្បែងតាមប្រព័ន្ធអិនធើណិត (casino online) ២កន្លែងនៅកណ្ដាល ក្រុងសៀមរាបឈានដល់ការឃាត់ខ្លួនជនជាតិចំនួន៧នាក់ ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងទីតាំង ទី១ក្នុងបូទិច ឌីវ័ន និង ទី២បូទិច ឡាយ សីង ដែលស្ថិតក្នុង ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សមត្ថកិច្ចកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន កុំព្យូទ័រ យួរដៃ ចំនួន០៨គ្រឿង-ទូរស័ព្ទដៃ១៥គ្រឿង និងសម្ភារវត្ថុតាងមួយចំនួនផ្សេងទៀត ។
ចំពោះជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖ ១-MAO SHENYONG ភេទ ប្រុស កើតថ្ងៃទី ២២-០៥-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ED១៧៨៨៣៩៧ ។ ២-LI MINGHAN ភេទ ប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខE៨១៧២៩៣៦៤ ។ ៣-TANG XIAOMING ភេទ ប្រុស កើតថ្ងៃទី ១៥-០៨-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦៣៥១០ ។ ៤-LIAO YULONG ភេទ ប្រុស កើតថ្ងៃទី ២៩-០១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ៥-ZHENG SHUANGJUN ភេទ ប្រុស កើតថ្ងៃទី ០៤-០៦-១៩៩១ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ៦-LEI BIN ភេទ ប្រុស កើតថ្ងៃទី ១៤-០៨-១៩៨៧ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ៧-WANG ZELING ភេទ ប្រុសកើតថ្ងៃទី ០១-១១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ជនទាំង៧នាក់ត្រូវបានបញ្ជូនមកសាកសួរ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ។ ជុំវិញការបង្ក្រាបនេះ គេនៅមិនទាន់ដឹងថា ថៅកែជានរណានោះឡើយ ។ ប៉ុន្តែទីតាំងផ្ដល់កន្លែងបើកល្បែងស៊ីសងខាងលើត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ដ ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកអន្ដោសប្រវេសន៍បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៩ថា ក្រោយការសាកសួរជនសង្ស័យទាំង០៧នាក់ ត្រូវបានលោក អ៊ុ ចាន់ថុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទបើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត ៕ ប៊ុនរិទ្ធី