ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង១៣នាក់ ដោយរញ្ជួយដីនៅខេត្តស៊ីឈួន ប្រទេសចិន

ចែករំលែក៖

មកទល់ពេលនេះ មានអ្នកស្លាប់ដោយសាររញ្ជួយដីកាលពីយប់ថ្ងៃទី​១៧ ខែមិថុនា​ នៅក្នុងខេត្ត ស៊ីឈួនប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង​១៣នាក់ និងរបួស ១២២នាក់​ ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងជួយសង្គ្រោះបាន ជួយមនុស្សជាច្រើនចេញពីអគារបាក់បែ កដួលរលំដោយសាររញ្ជួយដី ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មានការរញ្ជួយដី ដល់ទៅ២លើក ក្នុងរយៈពេល៣០នាទី នៅយប់ថ្ងៃទី១៧ ខែមិថុនា ធ្វើឲ្យកក្រើក ទី ក្រុង នៅជិតខាង ក្នុងខេត្តស៊ីឈួន ។

រញ្ជួយដីធ្វើឲ្យពលរដ្ឋ រត់ចេញក្រៅអគារជាបន្ទាន់ អគារខ្ពស់ៗមានស្នាមប្រេះ ហើយសណ្ឋាគារមួយកន្លែងនៅក្នុងខេត្តស៊ីឈួន បានបាក់ស្រុតទាំងស្រុង ។

ក្រុមឯកទេស ស្តីពីការរញ្ជួយដី អាមេរិក បានបញ្ជាក់ថា រញ្ជួយដីខាងលើមានកម្រិត៥,៩រិចទ័រ ហើយបន្ទាប់មកមានរញ្ជួយដីកម្រិត ៥,២រិចទ័រ ។ រញ្ជួយដីទាំងពីរលើកមានជម្រៅ១០គីឡូម៉ែត្រ នៅជិតស្រុក Changning ។

ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំង ក្រោមអគារបាក់បែក ។ អ្នកស្លាប់ និងរបួសអាចបន្តកើនឡើងខ្ពស់ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ៕


ចែករំលែក៖