ខេត្តកំពង់ធំ៖ ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត ។ ហេតុការណ៍មនេះបានធ្វើឡើង កាលពីវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃអង្គារ ០១រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឲ្យដឹងថា បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានបង្ក្រាបកាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ០៥ នាទីនៅពេលកំពង់ធ្វើសកម្មភាពជួញដូរចែកចាយសារធាតុខុសច្បាប់ នៅចំណុច ភូមិត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ហើយឃាត់ខ្លួនបានមេក្លោងជួញដូរ ចែកចាយសារធាតុញៀនចំនួន ០២ និងជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ នាក់ ស្រី ០២នាក់ ។
សមត្ថកិច្ចបានឲ្យយដឹងថាជនសង្ស័យ ទី១- ឈ្មោះ ឃុត បូរ៉ា ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិ ត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។ ២-ឈ្មោះ សម វណ្ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ បូររីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ កែវ ពេជ្រពន្លឺ ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ ចតុទិស ឃុំ វិហារលួង ស្រុកពញាលឺ ខេត្តកណ្ដាល ។ ៤-ឈ្មោះ សរ ស្រីទីន ភេទ ស្រី អាយុ ២៣ ឆ្នាំ រស់នៅ ភូមិបុរីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមពណ៍ សថ្លា ចំនួន ៤៦ កញ្ចប់, ទម្ងន់ ១៧០ ក្រាម, រថយន្តចំនួន ០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង,ទូរស័ព្ទដៃចំនួន ០២គ្រឿង,លុយខ្មែរចំនួន ៥០០,០០០រៀល និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី