ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធម៌ជាតិ ប្រយុទ្ធប្រឆំាងគ្រឿងញៀន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា សំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ។
រាជរដ្ឋាភិបាលកម្ពុជា ជានិច្ច កាល តែងចាត់ទុកស្មារតី នៃការតស៊ូ ដ៏អង់អាចក្លាហាន និងពលីកម្ម ដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បី បុព្វហេតុជាតិមាតុ ភូមិ គឺជាគំរូវីរភាព ស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងដូច្នោះក្នុងទិវារំឮកខួបលើកទី ១២ ទិវាអតីតយុទ្ធជន ២១ មិថុនា នៅសាលមហោ ស្រពកោះពេជ្រ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព-ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបណ្តា ស្ថាប័នសុីវិកងកម្លាំងប្រដា ប់អាវុធជាច្រើនរូបទៀត ។
ក្នុងសុន្ទរកថារបស់ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងរបាយការណ៍របស់ឯក ឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេ ខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា បានលើកឡើងថា: អនុ វត្តសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាត តំណាងសមាគម អតីតយុទ្ធ ជនកម្ពុជា ទូទាំងប្រទេសលើកទីពីរ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ជាប្រធាន ក្នុងឱកាសប្រារព្ធខួបលើកទី ១០ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ ២០១៧ និងទិសដៅអនុវត្តការងារ ឆ្នាំ ២០១៨ របស់គណៈអចិន្ត្រៃនៃគណៈកម្មាធិ ការកណ្តាល និង រាជរដ្ឋាភិបាល ស.អ.ក គ្រប់គណៈជំនាញ និងគណៈកម្មាធិការ ស.អ.ក រាជធានីខេត្ត ខិតខំជំរុញ ការងារដោយស្មារតីទទួលខុសត្រូវនឹងបានលទ្ធផលគួរជាទីមោទនៈ ។
បច្ចុប្បន្ទ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិកសរុប ៧៤.៤០២ នាក់រស់នៅក្នុងបន្ទុក ១០៨.៨៧១ នាក់ កំពុងទទួល របបឧបត្ថម្គគោលនយោបាយ ពីរដ្ឋជារាងរាល់ ខែ ឆ្នាំ ។ សរុបបព្ជីាឈ្មោះសមាជិក ស.អ.ក ដែលមានដីធ្លីគ្មានផ្ទះ គ្មានដីគ្មានផ្ទះ និងរស់នៅលើដីសាធារណៈ សរុប ៦.៦៩៩ នាក់ ។ មានដីគ្មានផ្ទះ ២.៣៧១ គ្រួសារ គ្មានដីគ្មានផ្ទះ ៣.៣៨៨ គ្រួសារ រស់នៅលើដីសាធារណៈ ៥៣៦ គ្រួសារ មានដីតែផ្ទះទ្រុឌទ្រោម ៤០៤ គ្រួសារ ។
នាឱកាសនោះដែរ ក៏មានការជួយឧបត្ថម្ភ ពីសប្បុរសជន ជួយទ្រទ្រង់ ដល់សមាគមអតីតយុទ្ធជនកម្ពុជា ដែលជាការអំពាវ នាវរបស់ប្រមុខរាជរដ្ឋាភិបាល ជួយដល់អ្នកដែលបានជួយយើង ឱយមានថ្ងៃនេះ ។ ក្នុងនាមគណៈអធិបតី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ១០ មឺុនដុល្លារ៍អាមេរិក សម្រាប់ប្រើបា្រស់ជាប្រយោជន៍ក្នុងសមាគមផងដែរ ៕ សុខដុម