ព័ត៌មានទាន់ហេតុការណ៍៖

កូនអកតញ្ញូ​ ដេញ​វាយ​ឪពុកម្ដាយ​ប​ង្កើ​ត ព្រោះខឹងរឿងមិនទុកសាច់គោ ឲ្យហូបបាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឪពុកម្តាយបានប្តឹងថា ចង់សម្លាប់ពួកគាត់ ព្រោះតែខឹងរឿងមិនទុកសាច់គោឲ្យហូបបាយ ។

នគរបាលស្រុកគងពិសី បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា មាន​ប្ដី​ប្រពន្ធ​ពី​រនាក់ បានមក​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី ឲ្យ​ជួយ​ឃាត់ខ្លួន​កូនប្រុស​ដែលបាន​យក​ដំបង​ និងកាំបិតផ្គាក់​ទាញ​ដេញ​វាយ និងគំរាម​សម្លាប់​ពួកគាត់ ដោយសារតែ​មិន​ទុក​សាច់គោ ឲ្យ​លោក​កូន​ហូប ។

ករណីនេះ កើតឡើង កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក ។ ​ជនសង្ស័យមានឈ្មោះ ស សំ​អូន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ឃឹម សុផាន់​រ៉ា អធិការនគរបាល​ស្រុក​គងពិសី បានឲ្យដឹងថា ក្រោយ​ទទួល​បណ្ដឹង​ប្ដី​ប្រពន្ធ​ខាង​លើ កម្លាំង​នគរបាល បាន​ចុះ​ទៅដល់ ឃាត់ខ្លួន បុរស​ជា​កូន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ​សាកសួរ ។ ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាព​រៀបរាប់ និងទទួលស្គាល់​ការពិត ថា​ខ្លួន​បាន​ប្រព្រឹត្ដទ​ង្វើ ដូច​ពាក្យបណ្ដឹង​ឪពុកម្ដាយ​អីចឹង​មែន។

សមត្ថកិច្ចបន្តថា ដោយសារ​មាន​បទ​ល្មើ​ស និងសំណូមពរ​ខាង​ឪពុកម្ដាយ សមត្ថ​កិច្ចចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ។ ​ជនសង្ស័យ ត្រូវកសាង​សំណុំរឿង ចាត់ការ​​បន្ដ​៕​ សេនាស័ក្តិ


ចែករំលែក៖