ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២០ មិថុនា ២០១៩ ជាខួប ៤២ឆ្នាំនៃដំណើរឆ្ពោះទៅរំដោះ ជាតិចេញពីក្រញាំបិសាចប៉ុល ពត ការលះបង់ទាំងគ្រោះថ្នាក់កាលពី៤២ ឆ្នាំមុនបាននាំឱ្យជាតិនិងប្រជាជនកម្ពុជា មានភាពស្រស់បំព្រងដូចបច្ចុប្បន្ន ។
សម្តេចពិជ័យសេ នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញកាត់ខ្សែបូរសម្ពោធសមិទ្ធនានានិងដាំដើមឈើជានិមិត្តរូបក្នុងបរិវេណពិធីរំលឹកខួប ៤២ ឆ្នាំនៃដំណើរឆ្ពោះទៅរំដោះជាតិចេញពីក្រញាំបិសាច ប៉ុល ពត ។
ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ ត្រូវនិងថ្ងៃទី ២០ខែ មិថុនា ឆ្នាំ ២០១៩ នៅតំបន់កោះថ្មស្ថិតនៅក្នុងឃុំទន្លូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ពីការរីកចម្រើន និងរំលឹក ឡើងពីការឆ្លងកាត់រយៈ ពេល៤២ឆ្នាំបន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រ ល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ មាតុភូមិកម្ពុជាជាទីស្នេហាបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់ បែបយ៉ាងបង្កើតសមទ្ធផលដ៏ធំធេងលើគ្រប់វិស័យជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។
តំបន់ប្រវត្តិសាស្ត្រមួយនេះដែលសមមិត្តហ៊ុន សែននិងសមមិត្ត គួរឱ្យទុកចិត្តរួមស្មាប្រយុទ្ធ៤នាក់ផ្សេង ទៀតបានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសុំជំ នួយពីកងកម្លាំងរបស់វៀតណា ម ដើម្បីមកផ្តួលរំលំរបស់ប្រល័យពូជសាសន៍ប៉ុល ពត នៅឆ្នាំ ១៩៧៧ ។ ទឹកដីនេះជាតំបន់ដាច់ស្រយាលមួយលំបាករស់នៅ គ្មានផ្លូវ សាលារៀន តែបច្ចុប្បន្នក្រោមការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេស សម្តេចតេជោ ហ៊ុន សែនផ្ទាល់តែម្តងបានប្រែក្លាយតំបន់ជាប់ព្រំដែនវៀតណាមមួយនេះ ឱ្យក្លាយជាតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងច្រើនបម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់នេះទាំងមូល ។ ដោយមានដឹកនាំរបស់យ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្ននៅតំបន់កោះថ្ម ទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង ៩,៩០០ ម៉ែត្រ មានបង្កប់ប្រព័ន្ធលូ បញ្ចៀសទឹកជំនន់រដូវវស្សា ។ សាលារៀនថ្មីត្រូវបានកសាងឡើងមាន៣ អគារ ទុកជាថ្នាលឱ្យកុលបុត្រ កុលធីតាខ្មែរ នៅក្នុងតំបន់នេះបានសិក្សារៀន សូត្រនៅក្នុងបន្ទប់ ដែលមានផាកសុខភាពនិងមាន សុវត្ថិភាព ។
មិនត្រឹមតែ ប៉ុណ្ណោះប្រជាជននៅ ក្នុងតំបន់នេះបានរស់នៅ ដោយភាពសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាព ស្ថិរភាព ពេញលេញ កំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់ ដែលពីអតីតកាលប្រជាជាតិដ៏កម្សត់មួយនេះរងការ សម្លាប់រង្គាលកម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយរីងស្ងួត ។ ប៉ុន្តែ៤២ឆ្នាំ ក្រោយពីបានងើបឈរវិញយ៉ាងត្រដែតប្រកបដោ យមោទនភាពជាមួយវឌ្ឍនភាពលើគ្រប់វិស័យបានធ្វើឱ្យមនុ ស្សមានសម្បជញ្ញៈទាំងឡាយមើលឃើញច្បាស់នូវថាមពលរបស់ប្រជាជនកម្ពុជា ក្នុងការកសាង និងការពារមាតុភូមិរបស់ខ្លួនស័ក្តិសម ជាអ្នកបន្តមរតកពីបុព្វបុរសសម័យមហានគរ ដែលកសាងទឹកដី និងវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿង ។
ជុំវិញនឹងការអភិវឌ្ឍនេះ ប្រជាពលរដ្ឋក្នុងឃុំទន្លូង ស្រុកមេមត់បានលើក ឡើងថាក្រោយថ្ងៃរំដោះ៧ មករាមកតំបន់កោះថ្ម ប្រៀបដូចជាតំបន់នៅឆ្ងាយដាច់ស្រយ៉ាល ។ ប៉ុន្តែក្រោយពីការគិតគូរយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខមកដល់បច្ចុប្បន្ននៅឃុំទន្លូងទទួល បានការអភិវឌ្ឍឥតឈប់ឈរដែលប្រជាពលរដ្ឋចាត់ ទុកជាប្រយោជន៍យ៉ាងសំខាន់ជាពិសេសការប្រែ ក្លាយជីវភាពកាន់ធូរធាពោលគឺបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាននោះ ។
ប្រជាពលរដ្ឋបានបញ្ជាក់ដូច្នេះថា «ប្រសិនបើគ្មានការសម្រេចចិត្តដ៏អង់អាចក្លាហានហ៊ានលះបង់សាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តទាំង ៤ នាក់ កាលពីថ្ងៃ ទី២០ ខែ មិថុនា ឆ្នាំ១៩៧៧ នោះទេ បង្កើតឱ្យមានព្រឹត្តិកា រណ៍ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ ១៩៧៩ ដែលធ្វើឱ្យជីវិតប្រជាជនរួចផុតពីជ្រោះមរណៈឡើងវិញដ៏អស្ចា រ្យនោះទេយើងមិនអាចមើល ឃើញពន្លឺនៃការរីកចម្រើនដូចបច្ចុប្បន្ននោះឡើយ ។ ទិវាជ័យជម្នះ ៧ មករា ត្រូវបានប្រជា ជនយើងទូទាំងប្រទេសប្រារព្ធធ្វើជារៀង រាល់ឆ្នាំ ក្នុងស្មារតីចង ចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ »៕សុខដុម