ភ្នំពេញ៖ ប្រភពព័ត៌មានបានរាយការណ៍បឋមថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានឡោមព័ទ្ធ និងឆែកឆេរអគារមួយកន្លែង ហើយឃាត់ឃ្លួនជនសង្ស័យ ចិន-ខ្មែរ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នានៅខណ្ឌទួលគោកកាលពីគ្រាកន្លងមក ហើយទៅសម្ងំលាក់ខ្លួននៅខណ្ឌសែនសុខ ។
ប្រភពបន្តថា សមត្ថកិច្ចបានឡោមព័ទ្ធ និងឆែកឆេរអគារលេខ ១០៧ ផ្លូវ ១០១៥ ក្នុងបុរីជីបម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់តាមប្រភពប្រជាពលរដ្ឋអះអាងថា កម្លាំងសមត្ថកិច្ចបានចុះឡោមព័ទ្ធទីតាំងអគារដែលត្រូវឆែកឆេរនេះតាំងពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ៕ តុងសីហា