ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងក្នុងជ្រូកប្រើ សារធាតុគីមី ត្រូវបានឈ្មួញទុច្ចរិតលួចនាំពីប្រទេសថៃចូលកម្ពុជាជាហូហែ តាមច្រកអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត បានស្ទាក់ចាប់រថយន្តទំនើបមួយគ្រឿង ដែលលួចនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពពីប្រទេសថៃ សង្ស័យប្រើសារធាតុគីមី។

ប្រតិបត្តិការនេះ បានឃាត់ខ្លួនអ្នកបើករថយន្ត១នាក់ ឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ជាម្ចាស់រថយន្តតូយូតាអាល់ហ្វាត​ដែលពាក់ស្លាកលេខបន្ទាយមានជ័យ 2B-6779។ ក្នុងចាប់យកបានជាភស្តុតាង គ្រឿងក្នុងជ្រូកចម្រុះចំនួន១២កេសស្នោ ស្មើ៥៧៣Kg ដែលសុទ្ធតែជាទំនិញខូចគុណភាពនិងមានផ្ទុកសាធាតុគីមី មានប្រភពឈ្មួញនាំចូលពីថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ និងចាត់ការច្បាប់៕ សុខខេមរា

 


ចែករំលែក៖