ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ថា សម្តេចនឹង ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅប្រទេសថៃ ។
សម្តេចតេជោបានថ្លែងដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
នៅថ្ងៃស្អែកទី ២២ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (34th ASEAN Summit) នៅប្រទេសថៃស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។
ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម។
អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន។
សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។
សូមជូនរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ»៕