ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ អបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​ អបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ។

សម្តេចបានបង្ហោះសារដូច្នេះថា៖ «អបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់។ សូមអរគុណដល់បងប្អូន យុទ្ធជនកម្ពុជាទាំងអស់​​ ដែលបានលះបង់គ្រប់បែបយ៉ាងជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីកម្ពុជាទទួលបាន​ ឯករាជ្យភាព សុខសន្តិភាព និងការីកចម្រើនដូចសព្វថ្ងៃ»៕​


ចែករំលែក៖