ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ០៤ រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ២១ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងគណៈកម្ម ការរដ្ឋ បាលខេត្ត ព្រះសីហុន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយសេចក្តី ប្រកាសកំណត់យកតំបន់ធ្វើការ វិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។
ពិធីនេះធ្វើឡើងនៅចំណុច ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ១៣០ នាក់ផងដែរ ៕
ដោយ៖ សិលា