ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ពីរនាក់ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ដោយសារខ្យល់ព្យុះ និងទឹកជំនន់

ចែករំលែក៖

ព្យុះកំណាចដែលមានកម្លាំងខ្យល់ខ្លាំងបានវាយប្រហារ នៅតំបន់ជាច្រើននៅអាមេរិក ពិសេសគឺតំបន់ភាគខាងជើង ដែលមាន រដ្ឋ​ Texas ​ Georgia Carolina ​ជាដើម​ ។ ព្យុះអមទៅដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់​ ជនលិចតំបន់ជាច្រើនផងដែរ​ ។ នៅតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក មានមនុស្ស២នាក់ស្លាប់ និងប្រជាពលរដ្ឋរាប់រយពាន់គ្រួសារផ្សេងទៀត ពុំមានអគ្គិសនីប្រើប្រាស់ ។

តាមការផ្សព្វផ្សាយរបស់ឧតុនិយមអាមេរិក បានផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ថា ការរលំដើមឈើ អូសទាញ់ទាំងបង្គោលភ្លើងបាក់រាបដល់ដី និងបាក់រលំលើអគារលំនៅឋាន តាមផ្លូវរបស់ខ្យល់ព្យុះនោះបក់បោក ពីរដ្ឋ Texas ទៅកាន់ Alabama ទាំងយប់អធ្រាត្រ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ ។ ការខូចខាតស្រដៀងគ្នានេះដែរ បានកើតមានក្នុងផ្នែកខ្លះនៅ Georgia, Carolina និងនៅភាគអាគ្នេយ៍ Virginiaផងដែរ ។

កម្លាំងល្បឿនខ្យល់ព្យុះនេះ បក់បោកប្រហែល៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យខូចខាតយ៉ាងខ្លាំងកាលពីថ្ងៃទី១៩ ខែមិថុនា នៅភាគខាងជើង Texas ទីក្រុង Greenville ។ មន្ត្រីក្នុងតំបន់សង្ស័យថា នោះគឺជាខ្យល់ព្យុះមួយ ។ នៅរដ្ឋ Mississippi ជនរងគ្រោះម្នាក់ឈ្នោះJackson Salter អាយុ១៩ឆ្នាំ បានស្លាប់ នៅពេលដើមឈើរមួយដើមរលំសង្កត់ពីលើផ្ទះរបស់គេកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ។

ជនរងគ្រោះម្នាក់ទៀត នៅ Columbia រដ្ឋ South Carolina មនុស្សម្នាក់ទៀតដោយសារដើមឈើបាក់រលំសង្កត់លើផងដែរ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។ ខ្យល់ព្យុះបក់បោកតំបន់នោះ ក្នុងល្បឿន៧៩គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅទូទាំងរដ្ឋ Carolina សេចក្តីរាយការណ៍ថា ដើមឈើជាច្រើនបានបាក់រលំ ដើមឈើខ្លះរលំសង្កត់លើលំនៅឋានប្រជាពលរដ្ឋ ។

ខ្យល់ព្យុះខាងលើនេះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ជាក់ស្តែងមនុស្សជាង២០០.០០០ គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់កាលពីរសៀលថ្ងៃទី២០ ខែមិថុនា នៅតំបន់ Georgia, North Carolina, South Carolina និង Virginia ។ ជាង ៥០,០០០គ្រួសារបន្ថែមទៀតគ្មានអគ្គិសនីប្រើប្រាស់នៅ Arkansas ខណៈខ្យល់ព្យុះបន្តបក់បោកតំបន់នោះ ៕


ចែករំលែក៖