ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធយកកូនឲ្យជួយមើលរំខានការផឹកស៊ី កើតជាហិង្សាផ្អើលភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្តីប្រពន្ធមួយគូរបានឈ្លោះប្រកែកគ្នាកើតជាហិង្សា ខណៈបុរសជាប្តីកំពុងតែសប្បាយជួបជុំមិត្តភក្តិផឹកស្រាសស្រាថ្នាំស្រាប់តែប្រពន្ធយកកូនតូចឲ្យជួយមើលរំខានការផឹកស៊ី​ ហើយត្រូវបានសមត្ថកិច្ចហៅនាំទៅអប់រំ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុង ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តី ឈ្មោះ ឈិត ផល្លា អាយុ ៣៣ ឆ្នាំ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ចំណែកប្រពន្ធឈ្មោះ សុខ គា អាយុ២២ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ​បុរសជាប្តីរួមជាមួយមិត្តភក្តិ២នាក់ទៀត សរុបគ្នា៣នាក់ ទិញស្រាស ស្រាថ្នាំមកផឹកជុំគ្នា ក្បែរបន្ទប់ជួល អស់មួយសន្ទុះក្រោយមក ស្រាប់តែ ស្ត្រីជាប្រពន្ធ បានយកកូនស្រីតូច អាយុ៧ ខែ ទៅឲ្យបុរសជាប្តី ជួយកាន់សិន ខ្លួនទៅ ការងារ លាងចាន ឆ្នាំង បែជាបុរសជាប្តី ពោលឡើងពាក្យថា រំខាន អើយ រំខាន រកតែផឹកសុីមិនបាន ក៏ទាក់ពាក្យទាក់សម្តីគ្នា ប្រពន្ធប្រើហឹង្សាត្រឹមក្តិសាច់ប្តី រីឯលោកប្តីវិញ ប្រើកណ្តាប់ដៃវ៉ា បែកថ្ងាស ហូរឈាមក ទើបផ្អើលឆោឡោ ផ្អើលទាំងប៉ូលិស ទៅឃាត់ហៅនាំទៅចូលប៉ុស្តិ៍ អប់រំ ៕ សុខាសែនជ័យ​


ចែករំលែក៖