ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យដេកស្លាប់ ដោយសារផឹកស្រាអត់ហូបបាយ (ខ្យល់គរ)

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់ដេកស្លាប់ដឹងកើតហេតុនៅ វេលាម៉ោង០៧និង៣០នាទី ថ្ងៃសៅរ៍ ០៥រោច ខែជេស្ឋ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០១៩ ភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ខាត់ លីដា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកសិករ នៅ ភូមិ ឃំុកើតហេតុខាងលើ ។

តាមការបំភ្លឺពីឈ្មោះ ខាត់ ផល្លី ជាបងប្រុសបង្កើតនៃសពបាន បំភ្លឺថា៖ បន្ទាប់ពីឪពុកម្តាយស្លាប់ចោលអស់ក៏ទៅនៅជាមួយបងឯស្រុកកំណើតនៅ ខេត្តកំពង់ ឆ្នាំង ហើយបានត្រឡប់មកនៅផ្ទះខ្លួនវិញទើបបានប្រហែលមួយអា ទិត្យបុណ្ណោះ ចាប់តាំងពីមកដល់ឃើញសភាពប្អូន ប្រុសមិនសូវមាត់ក ហើយចេះតែដើរសុំអីគេសុី យប់ទៅដេកនៅផ្ទះខ្លួនវិញ ។ នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៧,០០នាទីប្អូនប្រុសងើបពីដេកចេញ ពីផ្ទះមិនដឹងទៅណាទេ ។ លុះដល់ម៉ោង១៥:០០នាទីអ្នក ភូមិបានប្រាប់ថា៖ ឃើញប្អូនប្រុសខ្លួននៅឯក្នុងត្រពាំងគ្មានទឹកខាងត្បូង ភូមិព្រៃព្រាល(ខ) ខ្លួនក៏ដើរទៅមើលឃើញប្អូនកំ ពុងប្រកាច់នៅទីនោះក៏បានយកប្អូនមកផ្ទះផ្លាស់ខោអាវឲ្យងូតទឹកឲ្យដេកនៅលើផ្ទះខ្លួន រហូតដល់ម៉ោង២១: ៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ ក៏ដាច់ខ្យល់ស្លាប់បាត់។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋ​បាល ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន គ្រូពេទ្យបានចូល​រួមពិនិត្យសពមិនឃើញមាន​​ស្លាកស្នាមអ្វីដែលសង្ស័យទៅលើអំពើឃាតកម្មឡើយ រួចសន្និដ្ឋានការស្លាប់នេះ ដោយសារផឹកស្រា មិនមានចំណីអាហារ​ក្នុងខ្លួន បណ្តា​លកើតជំងឺខ្យល់គរ​ គាំងបេះ​ដូងស្លាប់ ។

សពត្រូវបានប្រ គល់ឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖