ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី

ចែករំលែក៖

ប្រទេសថៃ៖ នៅក្នុងជំនូបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ានឡុ (Lee Hsien Loong)នាយករដ្ឋមន្ត្រីសិង្ហបុរី នៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៏អោយដឹងក្រោយជំនូបថា នៅក្នុង​ជំនូបនេះ​ថ្នាក់ដឹកនាំទាំងពីរ ពោលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី បានយល់ឃើញថា គឺជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនង យើង​ទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ។ ហើយទំនាក់ទំនងនេះ ក្រោយតែរយៈពេល១ថ្ងៃទេ ក្រោយសឹង្ហបុរីទទួលបានឯករាជ្យ គឺកម្ពុជា​បានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី ដូច្នេះហើយយើងគួតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តអោយដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា ម្នាក់យល់ឃើញផ្សេង ម្នាក់ទៀតយល់​ឃើញ​ផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល រឺទស្សនៈអតីកាលបាននោះទេ ប៉ុន្តែ​អ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះអោយឈឺឡើង​វិញនោះ​ទេ​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អោយដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ ហើយ​ភាគី​ទាំងពីក៏បានបង្ហាញការរីកជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត៕


ចែករំលែក៖