ខេត្តរនគិរី៖ ស្រ្តីម្នាក់ជាជីដូនឃើញចៅធ្លាក់ចូលទឹកស្រះ ហើយក៏ចុះទៅជួយ តែអកុសលទឹកជ្រៅពេកលង់ស្លាប់ទាំង២នាក់ ។
ហេតុការណ៍លងទឹកស្លាប់ទាំងពីរនាក់ជីដូននឹងចៅនេះ បានកើតឡើងនៅវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃសៅរ៍៥ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃ ទី២២ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចចម្ការឈ្មោះព្លឿន ម្លិក ស្ថិតក្នុងភូមិប៉ាយ៉ាង ឃុំ លុងឃុង ស្រុកបរកែវខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចស្រុកបរកែវបានឲ្យដឹងថាមូលហេតុបណ្តាលឲ្យលងទឹកស្លាប់នោះជីដូនក្រឡេកឃើញចៅដើរទៅរអឹលជើងធ្លាក់ចូលស្រះទឹកនៅក្បែផ្ទះ ហើយរូបគាត់(ជីដូន)ក៏ចុះទៅជួយ តែអកុសល្យដោយសារទឹកស្រះនោះជ្រៅពេក ជម្រៅប្រហែល០៤ម៉ែត្រ ទើបធ្វើឲ្យជីដូនមិនអាចជួយចៅបានក៏លង់ទឹកស្លាប់ក្នុងទឹកស្រះទាំង០២នាក់តែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចរាល់ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរតែសមត្ថកិច្ចមិនបានស្រង់អត្តសញ្ញាណអ្នកស្លាប់នោះទេ៕ ជីវន្ត័