ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិជប៉ុនម្នាក់ ស្លាប់ ក្នុងប្រតិបតិ្តការរុករករ៉ែ ដោយអការគាំងបេះដូង ព្រោះខ្សោះជាតិទឹក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អនុប្រធានផ្នែកស្វែងរុករករ៉ែ របស់ក្រុមហ៑ុន Nittetsu Mining (Cambodia)co, Ltd. លោក វ៉ា តាណាបេកាស៊ូយ៉ា (Watanabekazuya) វ័យ៤៦ឆ្នាំ ជាជនជាតិជប៉ុន បានស្លាប់ក្នុងប្រតិបត្តិការរុករករ៉ែ របស់ខ្លួន កាលពីថ្ងៃសុក្រ ៤រោច ខែជេស្ន ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧ ស្ថិតនៅចំណុចភ្នំកណ្ដុរ ភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមការឲ្យពីរសមត្ថកិច្ចជំនាញបានឲ្យដឹងថាៈ ក្រោយពីទទួលព័ត៌មាន មកថាមានករណីជនជាតិជប៉ុន បានស្លាប់ក្នុងករណីរុករករ៉ែ ហើយកម្លាំងការិយាល័យ ជំនាញនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅពិនិត្យសាកសពនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ពេលសាកសពត្រូវបានបញ្ជូនមកដល់ ។

លទ្ធផលបានបញ្ជាក់ថា លើដងខ្លួនសព ពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ។ តាមការពិនិត្យ សាកសព និងការធ្វើកោសល្យវិច័យ របស់កម្លាំងជំនាញ និងគ្រូពេទ្យថា សពជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង មូលហេតុដើរឆ្ងាយ ក្រោមកំដៅថ្ងៃខ្សោះជាតិទឹក ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង ដោយពុំអាចជួយសង្គ្រោះពីក្រុមការងារទាន់ពេល ។

ទាក់ទិនករណីខាងលើ នគរបាលជំនាញបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ រួមក្រុមការងារបានចុះប្រតិបត្តិការជាក្រុមចំនួន៩នាក់ ទី១. ឈ្មោះ វ៉ាតាណាប៉េ កាសុីយ៉ា (Watanabe kazuya ) ភេទប្រុស ជនជាតិជប៉ុន (សព) ទី២.ឈ្មោះ លឹម ម៉ារីយ៉ា ភេទប្រុស មន្ត្រីរ៉ែនិងថាមពលខេត្ត ទី៣.ឈ្មោះ សៅ មៀន ភេទប្រុស អធិការរងនគរបាលស្រុកថាឡាបរិវ៉ាត់ ទី ៤.ឈ្មោះ ឈិន សំបុត្រ ភេទប្រុស ក្រុម Cmec ទី៥. ឈ្មោះ អ៑ុងសំអាងភេទប្រុសក្រុមC mec ទី ៦.ឈ្មោះនៅ សារ៉ាត់ ទី៧.ឈ្មោះ ស្វាយ យ៉ុង ភេទប្រុស កម្មករ ទី៨. ឈ្មោះ សា រ៉ូសាធ ភេទប្រុ សកម្មករ និងទី៩.ឈ្មោះ រឿន ធារ៉ា ភេទប្រុស កម្មករ ។

ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សពជនរងគ្រោះត្រូវបានក្រុមអង្គការបញ្ជូនមករក្សាទុកនៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ដោយមានឯកភាពពីនាយកដ្ឋាននគរបាលបច្ចេកទេស និងកោសល្យវិច័យដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ៕ មាស សុផាត


ចែករំលែក៖