ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩នេះ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿង វាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធសនីភ្នំពេញ បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយនៅក្រុងព្រះសីហនុ។ ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ា សុខ ប៊ុន ត្រូវបានបញ្ជូន ឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រីអេស៊ីយូប្រមាណ២០នាក់ឯណោះ៕


ចែករំលែក៖