ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើសំណង់រំលោភលើចំណីផ្លូវជាតិលេខ​៣

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិសែនជ័យចាត់វិធានការក្តៅ យកគ្រឿងចក្រ ចុះទៅការរុះរើចេញពីចំណីផ្លូវ លើ សំណង់រោង ផ្ទះជួល សង់លើចិញ្ចើមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ច្រើនខែ ឆ្នាំមកហើយ ទោះជាសាលារាជធានីភ្នំពេញ ទូទាត់ប្រាក់សំណង កិច្ចសន្យា រុះរើចេញពីលើចំណីផ្លូវជាតិ ដែលប៉ះពាល់គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ស្ពានអាកាសចោមចៅ នៅតែម្ចាស់មិនព្រមរុះរើចេញដោយខ្លួនឯង រង់រចាំពីមួយថ្ងៃទៅមួយថ្ងៃ ទើបនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា សំណង់ រោង ផ្ទះជួល តូប សង់លើចំណីផ្លូវជាតិលេខ៣ ចំណុចខាងលើ ច្រើនឆ្នាំហើយ ម្ចាស់ទទួលបានសំណងពីសាលាក្រុងភ្នំពេញ និងមានកិច្ចសន្យារុះរើចេញដោយខ្លួនឯង បែជាអូសបន្លាយ ម្ចាស់សន្យាម្តងហើយម្តងទៀត ខណៈដែលគម្រោងស្ថាបនាពង្រីកផ្លូវជាតិក៏កំពុងសាងសង់ ព្រមគ្នាជាមួយ សំណង់ស្ពានអាកាស ម្ចាស់ផ្ទះ រោង នៅតែមិនរុះចេញ ទើបនៅព្រឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ដឹកនាំកម្លាំង ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ មន្ត្រីជំនាញ ពាក់ព័ន្ធ យកគ្រឿងចក្រទៅកាយ រុះរើចេញ ។

ទោះជាមានការស្រែកកើតទុក្ខមិនសុខចិត្ត ពីបុរសម្នាក់ជាម្ចាស់ផ្ទះ យ៉ាងណាក្តី អ្វីដែលសមត្ថកិច្ច អាជ្ញាធរ ធ្វើនេះ ព្រោះកន្លងមក ច្រើនឆ្នាំហើយ សន្យាម្តងហើយម្តងទៀត ក្រោយពីទទួលបាននូវសំណងផលប៉ះពាល់រួចរាល់ ៕ សុខាសែនជ័យ​


ចែករំលែក៖