ព័ត៌មានទាន់ហេតុការណ៍៖

បបួលមិត្តភ័ក្តិមកផឹកស៊ីនៅផ្ទះ ទាស់ពាក្យសំដី ទៅផ្ទះយកកាំបិតកាប់ជនរងគ្រោះរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសដៃ និងមុខជាច្រើនកន្លែង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈជនរងគ្រោះបានបបួលមិត្តភ័ក្តិ មកផឹកស៊ី នៅផ្ទះហើយបានទាស់ពាក្យគ្នាក្នុងវង់ផឹកស៊ីធ្វើឲ្យជនដៃដល់ខឹង រត់ទៅផ្ទះយកដាវមកកាប់ដល់ផ្ទះត្រូវរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

តាមការបំភ្លឺពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះបានហៅជនសង្ស័យឈ្មោះ ទិត្យ រ៉ូស៊ី មកផឹកស្រាបៀរនៅមុខផ្ទះរបស់ខ្លួន ជនរងគ្រោះ លុះមកដល់វេលាម៉ោងប្រហែល២២ និង០០នាទី ជនរងគ្រោះ ក៏បានទាស់ពាក្យសំដីជាមួយ និងជនសង្ស័យហើយ ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមកជាមួយជនសង្ស័យភ្លាមនោះឈ្មោះសានសុផលដែលត្រូវជាពូរបស់ជនរងគ្រោះបានមកឃាត់ និងចាប់បំបែកចេញពីគ្នា ហើយឈ្មោះទិត្យរ៉ូស៉ី ក៏បានត្រឡប់ទៅផ្ទះមួយសន្ទុះក្រោយមកជនសង្ស័យ ក៏បានជិៈម៉ូតូត្រឡប់មកឈប់នៅកន្លែងកើតហតុជាមួយឈ្មោះទិត្យភូវ៉ាឌីដែលជាប្អូនបង្កើតភ្លាមនោះនៅជនសង្ស័យឈ្មោះទិត្យរ៉ូស៉ីបានយកដាវដែលខ្លួនកាន់ក្នុងដៃ កាប់ទៅលើជនរងគ្រោះជាច្រើនដាវបណ្ដាលឲ្យរងរបួសដៃខាងឆ្វេងចំនួន០២កន្លែងដៃខាងស្ដាំ ចំនួន០១កន្លែង និងត្រង់ ចង្កាខាងឆ្វេងមួយកន្លែង ។ រួចមកជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ទៅ លុះមកវេលាម៉ោង០៤ និង០០នាទីទាបភ្លឺទើបកម្លាំងសម្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាននៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជរៅសង្កាត់គោករកាខណ្ឌព្រែកព្នៅតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ ទិត្យ រ៉ូស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិជរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ឃាត់ខ្លួន ទី២ ឈ្មោះ ទិត្យភូវ៉ាឌីភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង វណ្ណៈ ភេទប្រស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សម្ភារដកហូតដាវកែឆ្នៃប្រវែង៧តឹក ចំនួន០១ដើម និងស្លាកស្នាម បន្សល់ទុក១.ស្នាមរយះត្រង់ ជំរៀកកូនដៃខាងឆ្វេងមួយកន្លែង ដាច់សសៃដើមដៃខាងឆ្វេងចំនួនមួយកន្លែង និងរយះត្រង់ចង្កាខាងឆ្វេងមួយកន្លែង ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្វនគរបានកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបន្ថែមទៅកាន់តុលាកាបន្តនិតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖