ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តឡើងសួនច្បារ ជ្រុលទៅបុកខឿនតាំងរូបព្រះឆាយាលក្ខណ៍សម្តេចយាយ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតឡើងលើសួនច្បារ ជ្រុលទៅបុកខឿនព្រះឆាយាលក្ខណ៍តាំងរូបសម្តេចយាយ រងការខូចខាត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអាកាសចរស៊ីវិល តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រជោក បើករថយន្តមួយគ្រឿងម៉ាករ៉េហ្វរ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K-2670 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃឡើងលើសួនច្បារជ្រុលទៅបុកខឿនតាំងរូបព្រះឆាយាលក្ខណ៍ សម្តេចយាយ បណ្តាលឲ្យប្រេះបែកបែករងការខូចខាត ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖