ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៤៧ខ្នង រងគ្រោះត្រូវបាក់រលំ និងរបើកដំបូលជញ្ជាំង ខណៈមានភ្លៀងរលឹមលាយឡំ ខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តរតនគិរី៖ លំនៅឋានប្រជាពលរដ្ឋនៅស្រុកអណ្តូងមាសចំនួន៤៧ ខ្នង ត្រូវបានរងនៅខ្យល់កន្ត្រាក់ ខណៈមានភ្លៀងផ្គរមួយមេធំ បណ្តាលឲ្យដួលបាក់ស្រុតទាំងស្រុងចំនួន២ខ្នង និងផ្សេងៗទៀតរងការបើកដំបូល និងជញ្ជាំងរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។

លំនៅឋានដែលរងនៅខ្យល់កន្ត្រាក់នោះ បានកើតឡើងនៅល្ងាចថ្ងៃអាទិត្យ ៦ រោចខែជេស្ខឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតឃុំចំនួន៣ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ប្រភពពីអធិការនគរបាលស្រុកបានឲ្យដឹងថា ក្នុងនោះឃុំមាលិក មានលំនៅឋានចំនួន១០ខ្នង បាក់ដួលរាបដល់ដីមួយខ្នង របើកដំបូល និងជញ្ជាំង៩ខ្នង (មាន១០គ្រួសារ) ។

នៅឃុំ តាឡាវ របើកដំបូលផ្ទះចំនួន៣៣ខ្នង ស្មើ៣៣ គ្រួសារ និងឃុំ ញ៉ង របើកដំបូលផ្ទះចំនួន៣ខ្នង ដួលរលំទាំងស្រុងមួយខ្នង ស្មើ ៤គ្រួសារ ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ច និងអាជ្ញាធរកំពុងសហការជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំផងដែរ ៕ ជីវន្ត័


ចែករំលែក៖