ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងលួចម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ក្របួចភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច បែរជាជាប់ខ្នោះរបស់សមត្ថកិច្ចទៅវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ២០និង០៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ម៉ូតូម៉ាក Hongda Vave លេខតួ 062582 និង លេខម៉ាស៊ីន 00629 ស្លាកលេខគ្មាន ពណ៌ក្រហម ផលិតឆ្នាំ 2017 ។

ជនសង្ស័យឈ្មោះ គាន ទិន ភេទ ប្រុស អាយុ 21 ឆ្នាំ មានទីលំនៅភូមិ រំចេក ឃុំ គីឡូសាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) ។

ជនរងគ្រោះឈ្មោះ លាង ភាន់ ភេទ ប្រុស អាយុ 40 ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ។

តាមការបំភ្លើងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង០៧យប់ ខ្លួនបានយកម៉ូតូទៅទុកក្រោមផ្ទះ ដោយពុំបានចាក់សោនោះទេ ដោយសារខ្លួនស្រវឹងខ្លាំងពេក ក៏ដេកលក់តែម្តង លុះនៅវេលាម៉ោង០៨ យប់បងស្រីខ្លួននិងក្មួយបានស្រែកឆោឡោថាចោរលួចម៉ូតូៗបាត ហើយខណៈពេលនោះបងស្រីនិងក្មួយបានស្ទុះដេញតាមដណ្ដើមយកម៉ូតូមកវិញ ចំណែកជនសង្ស័យបានរត់គេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារនិងកំលាំងប៉ុស្តិ៍រដ្ឋបាលកំពង់ល្បាតនៅក្បែរនោះអន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្ដង ! រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធីហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖