ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិសែនជ័យ បញ្ជូនក្រុមអ្នកញៀនល្បែង ជល់មាន់១០នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងឆ្លៀតឱកាសលួចណាត់ប្រជុំផ្តុំគ្នា ប្រជល់មាន់ចំនួន១០នាក់ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បញ្ជូននាំខ្លួនទៅតុលាកា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបន្តនីតិវិធី ។

តាមនគរបាលបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ចំនួន១០នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ហើយនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យចំនួន១០នាក់ ត្រូវបានបញ្ជូនទៅតុលាកាក្រុងភ្នំពេញ ដើម្បីចោទសួរដាក់បន្ទុក ឬយ៉ាងណា សម្រេចតុលាការ ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមមនុស្សអ្នកញៀនល្បែងប្រជល់មាន់ បច្ចុប្បន្ន ច្រើនតែណាត់ផ្តុំគ្នា លួចជល់មាន់ភ្នាល់គ្នា តាមដីវាល ដីឡូត៍ទំនេរ តែទោះជាយ៉ាងណាក្តី ក្នុងអ្នកឆ្លៀតលួចលាក់លេងល្បែងស៊ីសងទាំងនោះ ត្រូវបាន សមត្ថកិច្ច តាមបណ្តាខណ្ឌក្នុងរាជធានី បង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ។

គួររំលឹកថា ក្រុមអ្នកញៀនល្បែងទាំងនេះ ត្រូវបាននគរបាលឆ្មក់បង្ក្រាបនៅរសៀលថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៩​ នៅភូមិត្រពាំងក្រសាំង​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ៕ សុខាសែនជ័យ​


ចែករំលែក៖