ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិ រន្ទះបាញ់ចំស្រ្ដីម្នាក់ ស្លាប់ក្នុងចម្ការស្វាយចន្ទី

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បានស្លាប់ដោយសារបាតុភូតធម្មជាតិ រន្ទះបាញ់ចំ ឮកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧:៣០នាទីដោយសាររន្ទះបាញ់ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ភ្លៀង បានធ្លាក់យ៉ាងខ្លាំងលាយឡំផ្គរ រន្ទះ បាញ់មួយលើក នៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅតំបន់ទឹកដក់ បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ ។ សពជនរងគ្រោះមានឈ្មោះ ប៊ុន សាមាន ភេទស្រី អាយុ ៤៥ឆ្នាំនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យបងប្អូនក្រុមគ្រួសារសពបានយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖