ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនស្រាម្នាក់ដេកស្លាប់ ពេទ្យអះអាងថា ដាច់សរសៃឈាម ធ្លាយក្រពះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដកស្លាប់នៅនឹងផ្ទះរបស់ខ្លួន ភ្ញាក់ផ្អើលនៅវេលាម៉ោង១៥: ៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ តាន់ គីមុន្នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប (មានប្រពន្ធ និងកូន) រស់នៅភូមិ-ឃុំកន្លែងកើតហេតុ ។

តាមការរៀបរាប់ពីឪពុក បង្កើតរបស់សព ឈ្មោះ តាន់ ម៉ាប់ អាយុ៧២ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍បានប្រាប់ថា៖ គាត់បានពិសារកាហ្វេនៅខាងក្រៅ រហូត ដល់ម៉ោង១០ជាង បានមកដល់ផ្ទះ ហើយបានចូលក្នុងផ្ទះ ឃើញកូនគាត់ដេកផ្ទាល់នឹងឥដ្ឋការ៉ូ ហើយ គាត់ក៏និយាយថា ដេកក៏ដេកយូរម្ល៉េះ! រួចគាត់ក៏ដើរ ទៅសម្រាកនៅផ្ទះខាងក្រោយបាត់ទៅ លុះនៅម៉ោងប្រហែលជា ១២ថ្ងៃត្រង់ មិនឃើញវាក្រោកឡើង ក៏បានដើរចេញទៅដាស់ ឃើញវាដេកផ្អៀងទៅខាងឆ្វេង ឱបខ្នើយឱបហើយមានឈាមកកជាប់នឹងឥដ្ឋការ៉ូ គាត់ក៏អង្រួននិងទាញដៃ ស្រាប់តែរឹង ស្លាប់បាត់ទៅហើយ គាត់សន្និដ្ឋានថា៖ វាស្លាប់ខ្លួនវាទេ ដោយសារធ្លាក់ឈាម ហើយក៏មានការឆោឡោឡើងនៅក្នុងភូមិ ទើបប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ ខេត្ត, ក្រុង និងប៉ុស្តិ៍រដ្ឋបាល, លោកមេឃុំ, ពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុ និងពិនិត្យបានធ្វើកោសល្យវិច័យសពដោយមានការចូលរួមពីក្រុមគ្រួសារសព មិនមានស្លាកស្នាមអ្វីទេ មានឈាមហូរចេញពីមាត់ និងច្រមុះជាច្រើន បង្កើតបានជាថ្លុកឈាម ក្រៅពីនោះ មិនមានអ្វីទៀតទេ ទើបសន្និដ្ឋាន របស់សមត្ថកិច្ច និងពេទ្យមណ្ឌលសុខភាពថា ការស្លាប់នេះ ដោយសារជំងឺខ្លួនឯង ដាច់សរសៃឈាមធ្លាយក្រពះ ។

មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ផឹកស្រាជាប្រចាំ មិនសូវរកបាយ ទឹកទេ មានជំងឺក្រពះ និងថ្លើម ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖