ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើពិធីប្រគល់ ទទួលកុំព្យុទ័រ និងស្កេនក្រយៅដៃ

ចែករំលែក៖

ភ្នំពេញ៖ ដោយបានអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើ ពិធីប្រគល់ ទទួលកុំព្យុទ័រ និងស្កេនក្រយៅដៃ ចំនួន ២ កំប្លែ ដល់អធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ និង ពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមាសភាពអញ្ជើញចូលរួម លោកអធិការរងទទួលផែនគ្រឿងញៀន និងមន្ត្រីជំនាញ ១រូប នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងពោធិ៍សែនជ័យ ។

ទន្ទឹមនឹងនេះ បានអញ្ជើញមន្ត្រីជំនាញ ទទួលការងារបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ (Databse) និងស្កេនក្រយៅដៃជនល្មើស ចំនួន ៧រូប មកពី
១ ការិយាល័យប្រឆាំងគ្រឿងញៀន (ភព), ២ ខណ្ឌច្បារអំពៅ, ៣ ខណ្ឌចំការមន, ៤ ខណ្ឌ៧មករា, ៥ ខណ្ឌជ្រោយចង្វា, ៦ ខណ្ឌសែសុខ, ៧ ការិប្រឆាំងគ្រឿងញៀន(កណ) ដើម្បីចូលរួមផ្សព្វផ្សាយការ Update ថ្មីៗរបស់ ប្រព័ន្ធ(Database System) សរុប៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបំពាក់កុំព្យុទ័រ និងឧបករណ៍ស្កេនក្រយៅដៃ សរុបចំនួន ១០ កំប្លេ ក្នុងនោះ មន្ទីរប្រឆាំងគ្រឿងញៀន ១ កំប្លេ, ស្នងការដ្ឋាន ភ្នំពេញ ៨ កំប្លេ រួមមាន៖ ១ ការិ. ប្រឆាំងគ្រឿងញៀន(ភព) ២ ខណ្ឌច្បារអំពៅ, ៣ ខណ្ឌចំការមន, ៤ ខណ្ឌ៧មករា, ៥ ខណ្ឌជ្រោយចង្វា , ៦ ខណ្ឌសែសុខ, ៧ ខណ្ឌឫស្សីកែវ, ៨ ខណ្ឌពោធិ៍សែនជ័យ ហើយនិង ស្នងការដ្ឋាន កណ្តាល ១ កំប្លេ ៕


ចែករំលែក៖