ភ្នំពេញ៖ សពនារីម្នាក់ដែលបើកម៉ូតូមួយគ្រឿងទៅឈប់លើស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួនលើកាលពីម៉ោង ១១យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ទើបឃើញសពអណ្តែតទឹកនៅក្បែរស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពញ ។
សមត្ថកិច្ចបានឲ្យដឹងថា តាមអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូបនារីរងគ្រោះមានឈ្មោះ ចេន ឡៃ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមជាមួយនិងម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J.0508 ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ជ្រោយចង្វា) មករង្វង់មូលគួចកាណុង (ដូនពេញ) ទិសដៅពីកើតមកលិច ខណះមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែទោះជាយ៉ាងណា ជនរងគ្រោះបានលោតទឹក ពីលើស្ពាន បាត់ខ្លួនទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់សាច់ញ្ញាតិយកឯសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនក្រុមគ្រួសារវិញ ។ រហូតមកដល់ម៉ោង ១១និង១៥នាទីយប់ថ្ងៃទី២៧ ទើបគេប្រទះឃើញសពនារីខាងលើអណ្តែតទឹក ហើយរហូតដល់ម៉ោង ៥ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ទើបស្រង់ចេញពីទឹកដាក់រថយន្តយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តកំពង់ធំ ៕ ជ្រោយពេជ្រ