ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ចុះអនុវត្ត ពង្រឹងលើច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រាល់យានយន្ត ចរាចរណ៍លើដងផ្លូវ ត្រូវគោរពទៅតាមគោលការណ៍ច្បាប់ ទាំងរាល់ការបើកបរផងដែរ ក៏ប៉ុន្តែ មកដល់ពេលនេះ នៅមានយានយន្ត អ្នកបើកបរមួយចំនួនតូច មិនបានគោរពទៅតាមច្បាប់ត្រូវបានត្រូវដាក់ឲ្យអនុវត្ត យានយន្តមួយចំនួនខុសលក្ខណៈបច្ចេកទេស ជាបញ្ហាប្រឈមល្មើសមួយអាចបង្កឲ្យកើតមានគ្រោះចរាចរណ៍ ទើបនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងនគរបាលខណ្ឌពោធិសែនជ័យ ជំនាញ ប៉ុស្តិ៍ ដឹកនាំផ្ទាល់ដោយលោកអធិការខណ្ឌ បន្តចុះដាក់គោលដៅត្រួតពិនិត្យ លើយានយន្ត មធ្យោបាយគ្រប់ប្រភេទ ដែលកំពុងល្មើសគោលការណ៍ច្បាប់ មួកសុវត្តិភាព កញ្ចក់ បំពង់សុីម៉ាំង យានយន្តកែច្នៃខុសបច្ចេកទេស បិទស្តុតខ្មៅលើកញ្ចក់ វាំងននបិទបាំង គ្មានឯកសារត្រឹមត្រូវ ត្រូវបានឃាត់ធ្វើការអប់រំ ឬឈានដល់ពិន័យតាមគោលការច្បាប់ ។
សមត្ថកិច្ចបន្តទៀតថា ទាំងនេះជាផ្នែកមួយ ជម្រុញឲ្យម្ចាស់ អ្នកបើកបរ ប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ៕ សុខាសែនជ័យ