ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត តាកូម៉ាដឹកប្រេងបត់មិនប្រយត្ន័ បុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ក្រោយបញ្ជូនដល់ពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តតាកូម៉ាមួយបាំងកន្លះ បុកម៉ូតូ បើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្ត វេលាម៉ោង ១២និង៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឈ្មោះសឹុម សុខុន លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោល២៨៥ -២៨៦ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តតាកូម៉ាមួយបាំងកន្លះនោះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២i ៣៣៥៣ បើកបរពីត្បូងទៅជើងបើកបរឈ្មោះ យី បានភ័ន្ត ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អាជីវកម្ម ធ្វើផ្លូវ) មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រថយន្តនោះ មកបុកយ៉ាងពេញទំហឹងជាមួយម៉ូតូម៉ាក់ហុងដា ឌ្រីមស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ ១H.៦៧៨៦ ទឹសដៅបញ្ច្រាសទិសពីជើងទៅត្បូងបើកបរដោយ ឈ្មោះ ហ៊ូ រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

ប្រភពបន្តថា មុនកើតហេតុគេឃើញរថយន្តនោះបើកបរក្នុងល្បឿនយ៉ាងលឿនហើយបត់ឆ្វេងឆ្លងផ្លូវ ចូលទៅផ្ទះឈ្មោះ សឹុម សុខុន មិនប្រយត្ន័ក៏បុកជាមួយម៉ូតូបញ្ច្រាសទិសពេញទំហឹង ហើយបើករថយន្តរត់គេចដល់ផ្ទះ រួចគេចខ្លួនបាត់ភ្លាមៗដែរ ។

ក្រោយកើតហេតុកម្លាំងជំនាញអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះពិនិត្យដល់កន្លែង រួចបញ្ជូនជនរងគ្រោះយកទៅសង្រ្កោះនៅមន្ទីរពេទ្យ បង្អែកខេត្តភ្លាមៗដែរ តែអកុសលក៏ដាច់ខ្យលស្លាប់ ។

ឯវត្ថុតាងម៉ូតូ និងរថយន្ត កម្លាំងបានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ រងចាំធ្វើការដោះស្រាយតាមក្រោយ ។

សាកសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖