ភរិយាមេដឹកនាំជុំវិញពិភពលោក ត្រូវបានគេចាត់ទុកថាជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនោះ ហើយរាល់ការធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសគឺតែងតែអមដំណើរស្វាមីជានិច្ច ។
រាល់ពេលកិច្ចប្រជុំ របស់ស្វាមីដែលជាថ្នាក់ដឹកនាំពិភពលោក ភរិយាមេដឹកនាំ ទាំងនោះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសកម្មភាព ជាច្រើនផ្សេងទៀត មានលក្ខណមនុស្សធម៌ និងកម្សាន្ត ។
នៅកិច្ចប្រជុំ G-20ក្នុងប្រទេសជប៉ុន តើស្ត្រីមានឥទ្ធិពលទាំង២០រូប ជាភរិយា មេដឹកនាំ ចូលរួមកិច្ចប្រជុំ G-20 ធ្វើអ្វីពេលស្វាមីកំពុងប្រជុំ?
ប្រព័ន្ធផ្សព្វផ្សាយ នៅជុំវិញពិភពលោក បានផ្តោតសំខាន់ទៅលើមេដឹកនាំ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ និងសកម្មភាព នយោបាយ សេដ្ឋកិច្ច សន្តិសុខ ក៏ដូចជាប្រធានបទនៃកិច្ចពិភាក្សារួម របស់ប្រទេសទាំង២០ និងកិច្ចប្រជុំ ត្រីភាគី ទ្វេភាគី ។
មេដឹកនាំទាំង២០ដែលទៅកាន់ប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំG-20 គឺបានធ្វើដំណើររួមជាមួយភរិយា ដែលជាស្ត្រីទីមួយ នៅក្នុងប្រទេសទាំងនោះ ។ តើស្ត្រីទាំងអស់ធ្វើអ្វីពេលស្វាមីកំពុងតែប្រជុំ?
តួនាទីទាំងនោះ ស្ថិតនៅលើស្ត្រីទីមួយរបស់ជប៉ុន គឺភរិយារបស់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេ ។ លោកស្រី Akie Abe បាននាំភរិយា មេដឹកនាំទាំង១៨រូបផ្សេងទៀត និង ស្វាមីនាយករដ្ឋមន្ត្រីអង់គ្លេស ទៅទស្សនកិច្ច ទីតាំងសំខាន់ៗនៅទីក្រុង អូសាកា និងក្យូតូ ។ កាលពីថ្ងៃទី២៨ខែមិថុនា ស្ត្រីដែលមានឥទ្ធិពលទាំង២០រូបបាន ទៅទស្សនកិច្ច ព្រះវិហាTofuku-Ji ក្នុងទីក្រុងតូក្យូ ដោយបានថត់រូបជុំគ្នាទុកជាអនុស្សាវរីយ៍ ។
ការបង្ហាញខ្លួនរួមគ្នា របស់ភរិយាមេដឹកនាំទាំង២០រូប ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមអ្នកសារព័ត៌មាន ដោយនេះជាសារសន្តិភាពដ៏សំខាន់មួយ បើទោះបីស្វាមី មិនទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាក៏ដោយ ។
ខាងក្រោមនេះជារូបភាពភរិយា និងស្វាមីមេដឹកនាំទាំង២០រូប នៅ ជប៉ុន៖