ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ដឹកសត្វជ្រូកឆ្លង​ដែន​ខុស​ច្បាប់ពី​ប្រទេស​វៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង​៖ យ៉ាងហោចណាស់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរព្រមទាំងដកហូតម៉ូតូ៣គ្រឿងរួម និងសត្វជ្រូក៥ក្បាល បញ្ជូនមកមន្ទីរជំនាញចាត់ការតាមច្បាប់ ។

ការឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង០៥នាទីយប់ នៅថ្ងៃទី២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចស្រុករំដួលបានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ថ្នា​ធ្នង់ កម្លាំងយោធា​ការពារ​ព្រំដែន​ និង​មន្ត្រី​បសុសត្វ​ស្រុក​រំដួលមានការសង្ស័យបាន​ ចុះបង្ក្រាប​ករណី​ជួញដូរ​សត្វ​ជ្រូក​ឆ្លង​ដែន​ខុស​ច្បាស់​ពី​ប្រទេស​វៀតណាម ។

ប្រភពបន្តថា ខណៈនោះក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ​រួមទាំង​វត្ថុ​តាង​​​ម៉ូតូ​៣​គ្រឿង និងសត្វ​​ជ្រូក​​៥​ក្បាល ផងដែរ ។ ​

បើតាមមន្ត្រីពេទ្យសត្វស្រុករំដួលបាន​ឲ្យ​ទៀត​ថា ក្រោយ​ពីរ​សមត្ថកិច្ច​សាកសួរ​ជន​ទាំង​៣​នាក់​ឆ្លើយ​ថា ជ្រូក​ទាំង​​៥​ក្បាល​នេះ ​ជា​របស់​ឈ្មោះ​ ឃួ​ន ​សាត ពួក​គេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក​តែ​ប៉ុណ្ណោះ​ ។

ប្រភពដដែលបន្តថា ក្រោយ​ពី​ធ្វើសាកសួរ​រួច​ មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ មក​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ ដើម្បីពិនិត្យ និងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖