ខេត្តកណ្ដាល៖ ជនជាតិបរទេសម្នាក់ ពុំដឹងជាមានវិបត្តិអ្វី យកសាំងស្រោចលើខ្លួនឯង រួចដុតបណ្ដាលឲ្យទទួលរងរបួសធ្ងន់ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះយកសាំងដុតខ្លួនឯង ឈ្មោះ AUDOIN YANN ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ ជនជាតិបារាំង មានលិខិតឆ្លងដែនលេខ:13A129466 ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជនជាតិបារាំងខាងលើ បានដដើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះដើរមកដល់កន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះបានស្ទុះទៅយកដបសាំងនៅមុខផ្ទះរបស់ពលរដ្ឋដាក់លក់ក្បែចិញ្ចើមផ្លូវ មកស្រោចខ្លួនឯង រួចដុត ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ បណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយពន្លត់ ។
បន្ទាប់ពីពន្លត់រួច ជនរងគ្រោះបានបន្តដំណើរទៅទិសខាងត្បូង រហូតមកដល់ចំណុចមុខរោងចក្រស៊ិចចផ្លើស ក៍មានប្រជាពលរដ្ឋ មើលទៅជនរងគ្រោះពុំសូវស្រួល ក៏រាយការណ៍ជូនកម្លាំងនគរបាលស្តិ៍ព្រែកអញ្ចាញ ហៅរថយន្ដសាមុយយដឹកជនរងគ្រោះយកទៅព្យាបាលរបួសនៅមន្ទីរស្រុកមុខកំពូល តែដោយរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៏បន្តយកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញតែម្ដង ៕ ស្អាងជ័យ